Comment are off
កិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងឯកសារគោលស្តីពីការកែទម្រង់ប្រព័ន្ធចំណូលមិនមែនសារពើពន្ធ(Non Tax Blueprint)
![](https://gdsnr.mef.gov.kh/contents/uploads/2022/03/photo_2022-03-07_10-49-07-1024x550.jpg)
![](https://gdsnr.mef.gov.kh/contents/uploads/2022/03/photo_2022-03-07_10-49-34-1024x550.jpg)
![](https://gdsnr.mef.gov.kh/contents/uploads/2022/03/photo_2022-03-07_10-49-09-1024x576.jpg)
នាព្រឹកថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងឯកសារគោលស្តីពីការកែទម្រង់ប្រព័ន្ធចំណូលមិនមែនសារពើពន្ធ(Non Tax Blueprint) តាមរយៈកម្មវិធី (Zoom)។ កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តមអគ្គនាយករង ប្រធានយកដ្ឋាន និងសមាជិក នៃក្រុមការងារ របស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ។