Comment are off
កិច្ចប្រជុំជាមួយតំណាងមកពីមូលនិធិរូបយវត្ថុអន្តរជាតិ (IMF) និងជំនាញការបរទេស ដើម្បីពិភាក្សាប្រមូលធាតុចូលបន្ថែមលេីរបាយការណ៍សិក្សាស្ដីពីការអនុវត្តប្រព័ន្ធ(FMIS) និងការធ្វេីសន្ធានកម្មជាមួយប្រព័ន្ធផ្សេងៗ
![](https://gdsnr.mef.gov.kh/contents/uploads/2024/01/photo_2024-01-16_12-28-28-1024x768.jpg)
![](https://gdsnr.mef.gov.kh/contents/uploads/2024/01/photo_2024-01-16_12-28-28-2-1024x768.jpg)
![](https://gdsnr.mef.gov.kh/contents/uploads/2024/01/photo_2024-01-16_12-28-29-1024x768.jpg)
![](https://gdsnr.mef.gov.kh/contents/uploads/2024/01/photo_2024-01-16_12-28-26-1024x768.jpg)
![](https://gdsnr.mef.gov.kh/contents/uploads/2024/01/photo_2024-01-16_12-28-30-1024x768.jpg)
នាព្រឹកថ្ងៃ អង្គារ ៦ កេីត ខែ បុស្ស បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២៤ នៅសាលប្រជុំអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពេីពន្ធ ឯកឧត្ដម សៀក សុភ័គ អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បានដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំជាមួយតំណាងមកពីមូលនិធិរូបយវត្ថុអន្តរជាតិ (IMF) និងជំនាញការបរទេស ដេីម្បីពិភាក្សាប្រមូលធាតុចូលបន្ថែមលេីរបាយការណ៍សិក្សាស្ដីពីការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) និងការធ្វេីសន្ធានកម្មជាមួយប្រព័ន្ធផ្សេងៗ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ។