Comment are off
កិច្ចប្រជុំពិនិត្យ និងពិភាក្សា លើឯកសារផែនការគោល ស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
![](https://gdsnr.mef.gov.kh/contents/uploads/2024/01/photo_2024-01-16_12-22-08-1024x576.jpg)
![](https://gdsnr.mef.gov.kh/contents/uploads/2024/01/photo_2024-01-16_12-22-11-1024x576.jpg)
![](https://gdsnr.mef.gov.kh/contents/uploads/2024/01/photo_2024-01-16_12-22-16-1024x576.jpg)
![](https://gdsnr.mef.gov.kh/contents/uploads/2024/01/photo_2024-01-16_12-22-09-1024x576.jpg)
នាព្រឹកថ្ងៃ ពុធ ១៤ រោច ខែ មិគសិរ ឆ្នាំ ថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២៤ នៅសាលប្រជុំរបស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ឯកឧត្ដម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ អមដោយមន្ត្រីជំនាញ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សា លើឯកសារផែនការគោល ស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ជាមួយតំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។