កិច្ចប្រជុំពិភាក្សា លើសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ
![](https://gdsnr.mef.gov.kh/contents/uploads/2021/11/Capture-1-1024x574.jpg)
![](https://gdsnr.mef.gov.kh/contents/uploads/2021/11/photo_2021-11-16_11-40-25-1024x768.jpg)
![](https://gdsnr.mef.gov.kh/contents/uploads/2021/11/photo_2021-11-16_11-40-07-1024x768.jpg)
![](https://gdsnr.mef.gov.kh/contents/uploads/2021/11/photo_2021-11-16_11-40-05-1024x768.jpg)
នាព្រឹកថ្ងៃ អង្គារ ១២កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធនៃក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំក្រុមការងារ និងមន្ត្រីជំនាញចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ដឹកនាំដោយឯកឧត្ដមបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីអន្តរក្រសួង ស្ថាប័ន តំណាងដៃគូរអភិវឌ្ឍន៍ និងតំណាងសង្គមស៊ីវិល ដើម្បីពិភាក្សាប្រមូលធាតុចូលបន្ថែមលើសេចក្ដីព្រាងច្បាប់នេះ ឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ ស័កិ្ដសិទ្ធិភាព និងប្រសិទ្ធភាពខ្ពស់។