facebook
  • ទំព័រដើម
  • ព័ត៌មាន និង ព្រឹត្តិការណ៍ផ្សេងៗ
    • សម្រង់ព័ត៌មាន
  • ច្បាប់ និង បទប្បញ្ញត្តិ
    • សារាចរ
    • ព្រះរាជក្រឹត្យ
    • សេចក្ដីជូនដំណឹង
    • ព្រះរាជក្រម
    • ច្បាប់
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សារាចរណែនាំ
    • ឯកសារផ្សេងៗ
  • អំពីស្ថាប័ន
    • លេខាធិការដ្ឋាន
    • នាយកដ្ឋានចំណូលសាធារណៈ
    • នាយកដ្ឋានចំណូលពីទ្រព្យសម្បត្តិរដ្ឋ
    • នាយកដ្ឋានសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
    • នាយកដ្ឋានសហគ្រាសសាធារណៈ
    • នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
  • ទំនាក់ទំនង

ព័ត៌មាន និងសេចក្ដីជូនដំណឹង

Comment are off

កិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំផែនការធ្វើប័ណ្ណកម្មសិទ្ធិលើដីរដ្ឋដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋក្នុងក្របខ័ណ្ឌទូទាំងប្រទេស

14 Jul 2022
administrator
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

នាព្រឹក ថ្ងៃព្រហស្បតិ៍ ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១  ឯកឧត្ដម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំផែនការធ្វើប័ណ្ណកម្មសិទ្ធិលើដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋក្នុងក្របខ័ណ្ឌទូទាំងប្រទេស តាមរយៈកម្មវិធីអនឡាញ (ZOOM)។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្ដម ងី តាយី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្ដម ស សុវណ្ណ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហប្រធានគណៈកម្មការអន្តរក្រសួង ដោយមានការចូលរួមពី៖
-ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធនៃក្រសួងទាំងពីរ
-ប្រធានមន្ទីរ និងមន្ត្រីជំនាញនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីខេត្ត និង
-ប្រធានមន្ទីរ និងមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីខេត្ត ប្រមាណជា ១២០នាក់៕

អំពីម្ចាស់អត្ថបទ

ព័ត៌មានថ្មីៗ

កិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យវឌ្ឍភាពប្រចាំត្រីមាសទី៣ ឆ្នាំ ២០២២

01 Dec 2022

សិក្ខាសាលាពិគ្រោះយោបល់ លេីសេចក្ដីព្រាងយុទ្ធសាស្រ្តស្ដីពីការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ

25 Nov 2022

កិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ(ថ្មី)

21 Nov 2022
អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពេីពន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុុ
លេខទូរស័ព្ទ៖ ០២៣ ២១៦ ៤៤៨