Comment are off
កិច្ចប្រជុំស្ដីពីការចុះត្រួតពិនិត្យផ្គូរផ្គង និងវាយតម្លៃ ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ កើនឡើង ថយចុះ ឆ្នាំ២០២៣ ខេត្តកោះកុង
![](https://gdsnr.mef.gov.kh/contents/uploads/2024/05/photo_2024-05-16_12-10-41-1024x768.jpg)
![](https://gdsnr.mef.gov.kh/contents/uploads/2024/05/photo_2024-05-16_12-10-43-1024x460.jpg)
![](https://gdsnr.mef.gov.kh/contents/uploads/2024/05/photo_2024-05-16_12-10-42-1024x768.jpg)
![](https://gdsnr.mef.gov.kh/contents/uploads/2024/05/photo_2024-05-16_12-10-44-1024x768.jpg)
នាព្រឹកថ្ងៃចន្ទ ៦ រោច ខែ ចេត្រ ឆ្នាំ រោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២៤ នៅខត្តកោះកុង ឯកឧត្ដម សុខ ធី ប្រធាននាយកដ្ឋាន នៃនាយកដ្ឋានសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និងក្រុមការងារ បានអញ្ជើញចូលរួមបើកកិច្ចប្រជុំស្ដីពី ការចុះត្រួតពិនិត្យ និងវាយតម្លៃ ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ កើនឡើង ថយចុះ ឆ្នាំ ២០២៣ របស់មន្ទីរ ជំនាញ អង្គភាពទូទាំងខេត្តកោះកុង។