facebook
  • ទំព័រដើម
  • ព័ត៌មាន និង ព្រឹត្តិការណ៍ផ្សេងៗ
    • សម្រង់ព័ត៌មាន
  • ច្បាប់ និង បទប្បញ្ញត្តិ
    • សារាចរ
    • ព្រះរាជក្រឹត្យ
    • សេចក្ដីជូនដំណឹង
    • ព្រះរាជក្រម
    • ច្បាប់
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សារាចរណែនាំ
    • ឯកសារផ្សេងៗ
  • អំពីស្ថាប័ន
    • លេខាធិការដ្ឋាន
    • នាយកដ្ឋានចំណូលសាធារណៈ
    • នាយកដ្ឋានចំណូលពីទ្រព្យសម្បត្តិរដ្ឋ
    • នាយកដ្ឋានសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
    • នាយកដ្ឋានសហគ្រាសសាធារណៈ
    • នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
  • ទំនាក់ទំនង

ព័ត៌មាន និងសេចក្ដីជូនដំណឹង

Comment are off

សិក្ខាសាលាពិគ្រោះយោបល់​លើសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ

29 Jul 2021
administrator
ក្រសួង ស្ថាប័ន, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ចំណូលមិនមែនសារពើពន្ធ, សិក្ខាសាលា, សិក្ខាសាលាពិគ្រោះយោបល់, សេចក្ដីព្រាងច្បាប់, អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ, អនុក្រឹត្យលេខ៧២

នាព្រឹក ថ្ងៃព្រហស្បត្តិ៍ ៥រោច ខែទុតិយសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ឯកឧត្ដមបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រិ និងជារដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយឯកឧត្ដម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បានអញ្ជើញជាគណៈអធិបតីភាព ចូលរួមបើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ តាមរយៈ អនឡាញ (ZOOM) ដែលបានរៀបចំឡើងដោយអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ការរៀបចំសិក្ខាសាលានេះគឺក្នុងគោលបំណងពិគ្រោះពិភាក្សាជាមួយតំណាងក្រសួង ស្ថាប័ន សហគ្រាសសាធារណៈគ្រឹះស្ថានសាធារណៈរដ្ឋបាល រដ្ឋបាលរាជធានីខេត្ត និងមន្ទីរសេដ្ឋកិច្ច និងហិរញវត្ថុ ដើម្បីប្រមូលធាតុចូលបន្ថែមសម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ ប្រសិទ្ធភាព ស័ក្តសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងគោលដៅសម្រេចឱ្យបាននូវការរៀបចំប្រកប​ដោយ​ជោគជ័យ ស្របតាម​ផែនការ ដែលបានកំណត់ក្នុងយុទ្ធសាស្រ្តកៀរគរចំណូល២០១៩-២០២៣​ របស់រាជរដ្ឋា​ភិបាល។ អង្គសិក្ខាសាលាពិគ្រោះយោបល់នេះ មានសិក្ខាកាមចូលរួមប្រមាណ ៤២០ នាក់ ។

អំពីម្ចាស់អត្ថបទ

ព័ត៌មានថ្មីៗ

កិច្ចប្រជុំគណៈកម្មការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យវឌ្ឍនភាពការងារត្រីមាសទី១ និងត្រីមាសទី២ ឆ្នាំ២០២២

09 Aug 2022

កិច្ចប្រជុំជាមួយគណៈកម្មការទី២ និងកិច្ចប្រជុំពេញអង្គរដ្ឋសភាដើម្បីត្រួតពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់

21 Jul 2022

កិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំផែនការធ្វើប័ណ្ណកម្មសិទ្ធិលើដីរដ្ឋដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋក្នុងក្របខ័ណ្ឌទូទាំងប្រទេស

14 Jul 2022
អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពេីពន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុុ
លេខទូរស័ព្ទ៖ ០២៣ ២១៦ ៤៤៨