facebook
  • ទំព័រដើម
  • ព័ត៌មាន និង ព្រឹត្តិការណ៍ផ្សេងៗ
    • សម្រង់ព័ត៌មាន
  • ច្បាប់ និង បទប្បញ្ញត្តិ
    • សារាចរ
    • ព្រះរាជក្រឹត្យ
    • សេចក្ដីជូនដំណឹង
    • ព្រះរាជក្រម
    • ច្បាប់
    • អនុក្រឹត្យ
    • ប្រកាស
    • សេចក្តីសម្រេច
    • សារាចរណែនាំ
    • ឯកសារផ្សេងៗ
  • អំពីស្ថាប័ន
    • លេខាធិការដ្ឋាន
    • នាយកដ្ឋានចំណូលសាធារណៈ
    • នាយកដ្ឋានចំណូលពីទ្រព្យសម្បត្តិរដ្ឋ
    • នាយកដ្ឋានសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
    • នាយកដ្ឋានសហគ្រាសសាធារណៈ
    • នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
  • ទំនាក់ទំនង

ព័ត៌មាន និងសេចក្ដីជូនដំណឹង

Comment are off

សិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារគោល (Blueprint) ស្ដីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ

17 Nov 2022
administrator
ក្រសួង ស្ថាប័ន, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ចំណូលមិនមែនសារពើពន្ធ, សិក្ខាសាលា

នាព្រឹកថ្ងៃ ព្រហស្បត្តិ៍ ៩រោច ខែ កត្ដិក ឆ្នាំ ខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅសណ្ឋាគារ និងរមណីយដ្ឋានឆ្នេរសុខា ខេត្តព្រះសីហនុ ឯកឧត្ដម ងី តាយី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ ក.ច.ម.ព ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយឯកឧត្ដម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បានអញ្ជើញជាគណៈអធិបតីភាព ចូលរួមបើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្ដីព្រាងឯកសារគោល (Blueprint) ស្ដីពីការកែទម្រង់ប្រព័ន្ធចំណូលមិនមែនសារពើពន្ធ។ ក្នុងសិក្ខាសាលានេះ មានការចូលរួមពីតំណាងក្រសួង ស្ថាប័ន អង្គភាពនីតិបុគ្គលសាធារណៈ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូរអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ដើម្បីឱ្យសេចក្តីព្រាងឯកសារ Blueprint ប្រកបដោយភាពគ្រប់ជ្រុងជ្រោង និងមានប្រសិទ្ធភាពខ្ពស់ក្នុងការដាក់​​​​​​​​​​​ឱ្យអនុវត្ត ដែលនឹងក្លាយជា​ឯកសារគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់ពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ។ អង្គសិក្ខាសាលាពិគ្រោះយោបល់នេះ មានសិក្ខាកាមចូលរួមប្រមាណ ៤៥០ នាក់។

អំពីម្ចាស់អត្ថបទ

ព័ត៌មានថ្មីៗ

កិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រង ហិរញវត្ថុសាធារណៈ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍សមិទ្ធកម្ម ប្រចាំត្រីមាសទី៣ ឆ្នាំ ២០២៣

21 Nov 2023

សិក្ខាសាលាពិគ្រោះយោបល់លើផែនការគោល (Blueprint) ស្ដីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ

06 Oct 2023

កិច្ចប្រជុំពិភាក្សាការអនុវត្តយុទ្ធសាស្ត្រកៀរគរចំណូលឆ្នាំ២០១៩-២០២៣ និងការរៀបចំយុទ្ធសាស្ត្រកៀរគរចំណូលឆ្នាំ២០២៣-២០២៨

25 Aug 2023
អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពេីពន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុុ
លេខទូរស័ព្ទ៖ ០២៣ ២១៦ ៤៤៨