កិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំផែនការធ្វើប័ណ្ណកម្មសិទ្ធិលើដីរដ្ឋដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋក្នុងក្របខ័ណ្ឌទូទាំងប្រទេស
នាព្រឹក ថ្ងៃព្រហស្បតិ៍ ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្ដម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំផែនការធ្វើប័ណ្ណកម្មសិទ្ធិលើដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋក្នុងក្របខ័ណ្ឌទូទាំងប្រទេស តាមរយៈកម្មវិធីអនឡាញ (ZOOM)។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្ដម ងី តាយី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្ដម ស សុវណ្ណ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហប្រធានគណៈកម្មការអន្តរក្រសួង ដោយមានការចូលរួមពី៖
-ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធនៃក្រសួងទាំងពីរ
-ប្រធានមន្ទីរ និងមន្ត្រីជំនាញនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីខេត្ត និង
-ប្រធានមន្ទីរ និងមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីខេត្ត ប្រមាណជា ១២០នាក់៕