សិក្ខាសាលាផ្សព្វផ្សាយស្ដីពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់អេឡិចត្រូនិក (e-Payment) សម្រាប់ការប្រមូលចំណូលមិនមែនសារពើពន្ធ ជំហានទី១
នារសៀលថ្ងៃអង្គារ ១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្ដមនេត មុន្នី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និងជាអនុប្រធានក្រុមការងារ កមព បានចូលរួមសិក្ខាសាលាអនឡាញ (តាមរយៈកម្មវិធីZoom) ស្ដីពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់អេឡិចត្រូនិក (e-Payment) សម្រាប់ការ ប្រមូល ចំណូលមិនមែនសារពើពន្ធ ជំហានទី១ ក្រោមអធិបតីភាពឯកឧត្ដម ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ក្រោមឱវាទនៃអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ,តំណាងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ធនាគារជាតិនៃកម្ពុជា, តំណាងធនាគារពាណិជ្ជដៃគូរ និងមន្ទីរជំនាញរាជធានី ខេត្តក្រោមឱវាទនៃក្រសួងទាំង ០៣ ដែលសរុបសិក្ខាកាមចូលរួមប្រមាណ ៣៥០ នាក់ ។