Comment are off
កម្មវិធីវិបស្សនានៅសណ្ឋាគារសង្គហ:មិត្តគយខេត្តកែប
នាព្រឹកថ្ងៃ ព្រហស្បតិ៍ ១៣ រោច ខែ កត្តិក ឆ្នាំ រោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នៅខេត្តកែប លោកស្រី អ៊ឹង សុខរី អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បានអញ្ជើញចូលរួមកម្មវិធីវិបស្សនានៅសណ្ឋាគារសង្គហ:មិត្តគយខេត្តកែប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការនិងជាប្រធានក្រុមការងារបញ្រ្ជាបយេនឌ័រក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមលោកជំទាវអនុរដ្ឋលេខាធិការ លោក លោកស្រីអគ្គនាយករង លោក លោកស្រីប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោក លោកស្រីក្រុមកាងារតាមអគ្គនាយកដ្ឋាន អង្គភាពនិងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥ ។