កម្មវិធីបណ្ដុះបណ្ដាលប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS Ver.2 Online) ថ្ងៃទីពីរ
នាព្រឹក ថ្ងៃ ព្រហស្បត៌ ១៥ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២៤
អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ បានរៀបចំវគ្គបណ្ដុះបណ្ដាលប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ជំនាន់ទី២ (SARMIS Ver.2 Online) តាមប្រព័ន្ធអនឡាញ (កម្មវិធី Zoom) ដែលកម្មវីធីបណ្ដុះបណ្ដាលនេះ ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២៤ រហូតដល់ ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២៤ សម្រាប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានីខេត្ត និងនីតិបុគ្គលសាធារណៈ។ កម្មវិធីបណ្តុះបណ្តាលក្នុងថ្ងៃទីពីរ ( ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២៤) គឺមានចំនួន ៣ ក្រសួង និងមន្ទីរជំនាញ ក្រោមឱវាទ ដែលមានសិក្ខាកាម ចំនួន ១២០ រូប ត្រូវចូលរួមមកពី៖
-ក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្ម រាជធានី ខេត្ត
-ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានី ខេត្ត
-ក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី ខេត្ត។
សូមគូសបញ្ជាក់ដែរថា ប្រព័ន្ធ SARMIS ជំនាន់ទី២ នឹងត្រូវដាក់ឱ្យអនុវត្តជាផ្លូវការ នៅក្នុងខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។