កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការកសាង និងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SAM) សម្រាប់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំខាល ត្រីស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំធំ អាគារ «គ» ឯកឧត្ដមអគ្គនាយករង សៀក សុភ័គ និងលោកអគ្គនាយករង ហ៊ាន ប៊ុនណិត បានដឹកនាំមន្ត្រីជំនាញចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការកសាង និងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (State Asset Management-SAM) សម្រាប់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្ដម មាស សុខសេនសាន អគ្គលេខាធិការ និងជាអនុប្រធានក្រុមការងារទទួលបន្ទុកប្រព័ន្ធគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរដ្ឋប្រចាំ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីអគ្គនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះផ្ដោតលើវឌ្ឍភាព និងបញ្ហាប្រឈម ព្រមទាំងលើកទិសដៅអនុវត្តការងារបន្តនៃការធ្វើសន្ធានកម្មរវាងប្រព័ន្ធ SAM និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (State Asset Register Management Information System-SARMIS) ដែលមានរបៀបវារៈ ចំនួន ០៣ ដូចតទៅ៖
១. ការធ្វើសន្ធានកម្មរវាងប្រព័ន្ធ SAM និងប្រព័ន្ធ SARMIS
២. ការដាក់ឱ្យអនុវត្តប្រព័ន្ធ SAM សម្រាប់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
៣.ផ្សេងៗ។