កិច្ចប្រជុំពិភាក្សាអំពីការរៀបចំនីតិវិធីបង់ចំណូលមិនមែនសារពើពន្ធនៅក្នុងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS) សម្រាប់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ដំណាក់កាលទី២ ជំហានទី២
នាព្រឹកថ្ងៃសុក្រ ១៣ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមការងារបច្ចេកទេសរៀបចំប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ អមដោយមន្ត្រីជំនាញដែលជាអនុក្រុមការងារ បានអញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីការរៀបចំនីតិវិធីបង់ចំណូលមិនមែនសារពើពន្ធនៅក្នុងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS) សម្រាប់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ដំណាក់កាលទី២ ជំហានទី២ តាមរយៈប្រព័ន្ធអនឡាញ កម្មវិធី(Zoom)។ ក្នុងកិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម វង្ស ប៊ុនឥន្ទ្រាវុធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានរតនាគារជាតិ ដោយមានការចូលពី រដ្ឋបាលក្រុង ស្រុក ខណ្ឌ នៃការិយាល័យច្រកចេញចូលតែមួយ៕