Comment are off
បេសកកម្មចុះពិនិត្យមើលដំណើរការផលិតកម្មប្រេងកាតនៅទីតាំងប៉ូមប្រេងជាក់ស្តែងដោយផ្ទាល់ នៅប្លុក A ក្នុងដែនសមុទ្រកម្ពុជា
នារព្រឹកថ្ងៃចន្ទ ៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅខេត្តព្រះស៊ីហនុ ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និងសហការី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចូលរួមជាមួយ ឯកឧត្តមតំណាងរាស្ត្រ ឯកឧត្តមរដ្ឋលេខាធិការ តំណាងក្រសួងរ៉ែ និងថាមពល និងក្រុមហ៊ុន KrisEnergy ក្នុងបេសកកម្មចុះពិនិត្យមើលដំណើរការផលិតកម្មប្រេងកាតនៅទីតាំងបូមប្រេងជាក់ស្តែងដោយផ្ទាល់ នៅប្លុក A ក្នុងដែនសមុទ្រកម្ពុជា ចំងាយជាង១៦០ គីឡូម៉ែត្រ ពីដីគោក។