Comment are off
កិច្ចប្រជុំជាមួយសមាគមន៍ថ្មក្រានីតកម្ពុជា ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលលើអាជីវកម្មថ្មអារ
នាព្រឹកថ្ងៃ ព្រហស្បតិ៍ ៨ កេីត ខែ បុស្ស ឆ្នាំ ថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២៤ នៅសាលប្រជុំធំ អាគារ «ឃ» របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្ដម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ បានដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំជាមួយសមាគមន៍ថ្មក្រានីតកម្ពុជា ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលលើអាជីវកម្មថ្មអារ ។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម សួង ម៉េងគា រដ្ឋលេខាធិការ នៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីតំណាង ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជីវករថ្មអារទូទាំងប្រទេស។