Comment are off
កិច្ចប្រជុំជាមួយគណៈកម្មការទី២ និងកិច្ចប្រជុំពេញអង្គរដ្ឋសភាដើម្បីត្រួតពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់
នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ និងមន្រ្តីជំនាញបានចូលរួមអម ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងកិច្ចប្រជុំជាមួយគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង
សវនកម្មនៃរដ្ឋសភា ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងចំណូល មិនមែនសារពើពន្ធ ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំពេញអង្គរដ្ឋសភា នាពេលខាងមុខ។