Comment are off
កិច្ចប្រជុំអនុគណៈកម្មាធិការកិច្ចការសារពើពន្ធនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យលើកម្រងសំនួរ និងបញ្ហាប្រឈមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
នាព្រឹកថ្ងៃចន្ទ ១ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២៧ ខែ មករា គ.ស. ២០២៥ នៅសាលប្រជុំរបស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ឯកឧត្ដម នេត មុនី្ន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ អមដោយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ បានអញ្ញើញចូលរួមកិច្ចប្រជុំអនុគណៈកម្មាធិការកិច្ចការសារពើពន្ធនិងហិរញ្ញវត្ថុ ពិនិត្យបញ្ហាប្រឈម សំណើសំណូមពររដ្ឋបាលថ្នាក់ក្រោមជាតិ តាមប្រព័ន្ធវីដេអូអនឡាញ (Zoom) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។