Comment are off
កិច្ចប្រជុំពិនិត្យ និងដឹកនាំការងារប្រមូលចំណូលមិនមែនសារពើពន្ធ លើសេវាសាធារណៈថ្នាក់ជាតិ
នារព្រឹកថ្ងៃពុធ ២ រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមករាឆ្នាំ២០២២ នៅសាលប្រជុំរបស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ឯកឧត្តម ស្ដើង សុខុម រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិនិត្យនិងដឹកនាំការងារប្រមូលចំណូលមិនមែនសារពើពន្ធ លើសេវាសាធារណៈថ្នាក់ជាតិ កិច្ចប្រជុំអមដោយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ។