Comment are off
កិច្ចប្រជុំពិនិត្យពិភាក្សាលើករណីសំណើសុំលើកទឹកចិត្តនិងកែសម្រួលការប្រើប្រាស់ចម្រុះនូវដីសម្បទានសេដ្ឋកិច្ច សម្រាប់គម្រោងវិនិយោគបង្កើតមជ្ឈមណ្ឌលកសិកម្មកម្ពុជា-សិង្ហបុរី នៅខេត្តកំពង់ស្ពឺ
នាព្រឹកថ្ងៃចន្ទ ១៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្ដម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ បានដឹកនាំមន្ត្រីជំនាញចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សាលើករណីសំណើសុំលើកទឹកចិត្តនិងកែសម្រួលការប្រើប្រាស់ចម្រុះនូវដីសម្បទានសេដ្ឋកិច្ច សម្រាប់គម្រោងវិនិយោគបង្កើតមជ្ឈមណ្ឌលកសិកម្មកម្ពុជា-សិង្ហបុរី នៅខេត្តកំពង់ស្ពឺ របស់ក្រុមហ៊ុនHLH ក្រោមការដឹកនាំរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។