កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងប្រកាស និងនីតិវិធីនៃការធ្វើនីត្យានុកូលកម្មលិខិតគតិយុត្តបង្កើតចំណូលមិនមែនសារពើពន្ធឡើងវិញ
នាព្រឹកថ្ងៃ សុក្រ ៨ រោច ខែពិសាខ ឆ្នាំ ថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២៣ នៅសាលប្រជុំអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ អមដោយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងប្រកាស និងនីតិវិធីនៃការធ្វើនីត្យានុកូលកម្មលិខិតគតិយុត្តបង្កើតចំណូលមិនមែនសារពើពន្ធឡើងវិញ ដែលប្រកាសនេះនឹងមានវិសាលភាពអនុវត្តជាមួយក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ នីតិបុគ្គលសាធារណដទៃទៀត និងភាគីនៃលិខិតគតិយុត្តបង្កើតចំណូលមិនមែនសារពើពន្ធ។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្ដមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈកម្មវិធីអនឡាញ (Zoom) ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នគន្លឺះៗមួយចំនួន ព្រមទាំងអគ្គនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ៕