Comment are off
កិច្ចប្រជុំគណកម្មការអន្តរក្រសួង លើការរៀបចំបណ្ណកម្មសិទ្ធិលើដីរដ្ឋក្នុងក្របខណ្ឌថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បានចូលរួមកិច្ចប្រជុំគណកម្មការអន្តរក្រសួងរវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យ ពិភាក្សា លើការរៀបចំប័ណ្ណកម្មសិទ្ធិលើដីរដ្ឋក្នុងក្របខ័ណ្ឌថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈកម្មវិធី (Zoom)។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្ដម ងី តាយី រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីអគ្គនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។