Comment are off
កិច្ចប្រជុំក្រុមការងារទារបំណុលអន្តរក្រសួង
នាព្រឹកថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នៅសាលប្រជុំអគារ «ឃ» នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ អមដោយមន្ត្រីជំនាញ បានចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សា អំពីវិធានបច្ចេកទេសក្នុងការវាស់វែង របស់ក្រុមបច្ចេកទេសវាស់វែងឋានលេខាឯករាជ្យ។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្ដម សួង ម៉េងគា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារទារបំណុលអន្តរក្រសួង ដោយមានការចូលរួមពី តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, តំណាងក្រសួងរ៉ែ និងថាមពល, ក្រុមការងារទារបំណុលអន្តរក្រសួង និងមានតំណាងអង្គភាពប្រឆាំងអំពើពុករលួយចូលរួមសង្កេតការណ៍ផងដែរ។