កិច្ចវិបស្សនារបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំរបស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ បានចូលរួមកិច្ចវិបស្សនារបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធសន្និសីទវីដេអូ (Video Conference)។
របៀបវារៈមានដូចតទៅ៖
១.បទបង្ហាញស្ដីពីការគ្រប់គ្រង និងការអនុវត្តចំណាយថវិការបស់រដ្ឋបាលថ្នាក់ជាតិ
២.បទបង្ហាញស្ដីពីការគ្រប់គ្រង និងការអនុវត្តកិច្ចលទ្ធកម្មរដ្ឋបាលថ្នាក់ជាតិ
៣.បទបង្ហាញស្ដីពីការគ្រប់គ្រង និងការអនុវត្តចំណាយថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
៤.បទបង្ហាញស្ដីពីការគ្រប់គ្រង និងការអនុវត្តកិច្ចលទ្ធកម្មរដ្ឋបាលថ្នាក់ក្រោមជាតិ៕