Comment are off
កិច្ចប្រជុំគណៈកម្មការត្រួតពិនិត្យរួមគ្នា នៃការអភិវឌ្ឍន៍ប្រេងកាតប្លុក A
នារសៀលថ្ងៃពុធ ៧កើត ខែបឋមាសាធ ឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ នៅអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពល ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បានចូលរួមកិច្ចប្រជុំគណៈកម្មការត្រួតពិនិត្យរួមគ្នា នៃការអភិវឌ្ឍន៍ប្រេងកាតប្លុក A ដឹកនាំដោយ ឯកឧត្តម ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការ នៃក្រសួងរ៉ែ និងថាមពល រវាងក្រុមការងារអន្តរក្រសួង និងតំណាងក្រុមហ៊ុន KrisEnergy នៅប្រទេសសិង្ហបុរី តាមប្រព័ន្ធ Video Conference។