Comment are off
កិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពការងារកសាងឯកសារគោល (Blueprint) ស្តីពីការកែទម្រង់ ប្រព័ន្ធចំណូលមិនមែនសារពើពន្ធ
នាព្រឹកថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បានអញ្ជើញចូលរួមកិច្ចប្រជុំអនឡាញ ដើម្បីពិនិត្យវឌ្ឍនភាពការងារកសាងឯកសារគោល (Blueprint) ស្តីពីការកែទម្រង់ប្រព័ន្ធចំណូលមិនមែនសារពើពន្ធ “ក.ច.ម.ព” តាមរយៈកម្មវិធី (Zoom)។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្ដម ងី តាយី រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ “ក.ច.ម.ព” ដោយមានការចូលរួមពី អនុប្រធាន សមាជិក និងសមាជិកា នៃក្រុមការងារ “ក.ច.ម.ព” ។