កិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យលើរបៀបវារៈដែលនៅសេសសល់ពីកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM) កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១
នាព្រឹកថ្ងៃចន្ទ ១ រោច ខែមិសសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នៅសាលប្រជុំរបស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ បានចូលរួមកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM) ដើម្បីត្រួតពិនិត្យលើរបៀបវារៈដែលនៅសេសសល់ពីកិច្ចប្រជុំ PFM កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមកម្មវិធីអនឡាញ (Zoom)។
របៀបវារៈដែលនៅសេសសល់រួមមាន៖
១.បទបង្ហាញសេចក្ដីព្រាងយុទ្ធសាស្ត្រស្ដីពីការអនុវត្តស្តង់ដាគណនេយ្យសាធារណៈនៅកម្ពុជាឆ្នាំ២០២១-២០៣១
២.របៀបវារៈផ្សេងៗ (ការតាមដាន និងវាយតម្លៃបឋមលើវឌ្ឍនភាពយុទ្ធសាស្ត្រកែទម្រង់គន្លឹះទាំង ៥)៕