Comment are off
កិច្ចប្រជុំពិភាក្សា ដើម្បីដោះស្រាយលើករណីសំណើសុំលើកលែងក្នុងការទូទាត់ប្រាក់ភាគលាភប្រចាំឆ្នាំ២០១៩ និងប្រចាំឆ្នាំ២០២០ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
នាព្រឹកថ្ងៃព្រហស្បតិ៍ ៧ រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី0១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ អមដោយមន្ត្រីជំនាញ បានដឹកនាំកិច្ចប្រជុំពិភាក្សា តាមប្រព័ន្ធវីដេអូអនឡាញ (Zoom) ដើម្បីដោះស្រាយលើករណីសំណើសុំលើកលែងក្នុងការទូទាត់ប្រាក់ភាគលាភប្រចាំឆ្នាំ២០១៩ និងប្រចាំឆ្នាំ២០២០ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA)។ កិច្ចប្រជុំនេះមានការចូលរួមពី តំណាងអគ្គនាយកដ្ឋានសហប្រតិបត្តការអន្តរជាតិ និងគ្រប់គ្រងបំណុល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងអង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងតំណាងអមដោយមន្ត្រីជំនាញពាក់ព័ន្ធនឹងគម្រោងជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD)។