Comment are off
កិច្ចប្រជុំលើកទី២ លើសេចក្ដីព្រាងច្បាប់ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០
នាព្រឹកថ្ងៃសុក្រ ៨រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ អមដោយមន្ត្រីជំនាញ បានចូលរួមកិច្ចប្រជុំតាមអនឡាញ (Zoom) លើកទី២ លើសេចក្ដីព្រាងច្បាប់ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ដឹកនាំដោយឯកឧត្តម ជូ គឹមឡេង រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ ក.ច.ទ. ដោយមានការចូលរួមពីអគ្គនាយកដ្ឋានពាក់ព័ន្ធក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។