Comment are off
កិច្ចប្រជុំពិភាក្សាការអនុវត្តយុទ្ធសាស្ត្រកៀរគរចំណូលឆ្នាំ២០១៩-២០២៣ និងការរៀបចំយុទ្ធសាស្ត្រកៀរគរចំណូលឆ្នាំ២០២៣-២០២៨
នាព្រឹកថ្ងៃសុក្រ ៩កើត ខែស្រាពណ៏ ឆ្នាំ ថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២៣ នៅសាលប្រជុំរបស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ឯកឧត្ដម ហ៊ាន ប៊ុនណិត អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ អមដោយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការអនុវត្តយុទ្ធសាស្ត្រកៀរគរចំណូលឆ្នាំ២០១៩-២០២៣ (RMS2) និងការរៀបចំយុទ្ធសាស្ត្រកៀរគរចំណូលឆ្នាំ២០២៣-២០២៨ (RMS3) តាមរយៈកម្មវិធីប្រព័ន្ធវីដេអូអនឡាញ (Zoom)។