Comment are off
កិច្ចប្រជុំពិភាក្សា ដើម្បីប្រមូលធាតុចូលបន្ថែមអំពីដំណើរការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS) សម្រាប់ដំណាក់កាលទី៣
នាព្រឹកថ្ងៃពុធ ៤ រោច ខែ មាឃ ឆ្នាំ ថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២៤ ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុម ការងារ បច្ចេកទេស រៀបចំប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ អមដោយអនុក្រុមការងារ បានដឹកនាំ និងចូលរួមកិច្ចប្រជុំពិភាក្សា ដើម្បីប្រមូលធាតុចូលបន្ថែមអំពីដំណើរការដាក់ឱ្យ ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS) ដំណាក់កាលទី៣ សម្រាប់រដ្ឋបាល ឃុំ សង្កាត់ តាមរយៈប្រព័ន្ធអនឡាញ កម្មវិធី (Zoom)។ កិច្ចប្រជុំនេះ មានអ្នកចូលរួមពីតំណាងរដ្ឋបាល ឃុំ សង្កាត់ ចំនួនប្រមាណ ៥០០ នាក់។