Comment are off
កិច្ចប្រជុំពិភាក្សាស្តីពីការស្នើសុំបើកគណនីប្រាក់បញ្ញើសម្រាប់មូលនិធិសម្រាប់ការរុះរើការដ្ឋាន និងស្តារបរិស្ថានឡើងវិញ
នាព្រឹកថ្ងៃសុក្រ ៩រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនាឆ្នាំ២០២១ ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បានដឹកនាំកិច្ចប្រជុំតាមអនឡាញ (Zoom) ដើម្បីពិភាក្សាស្តីពីការស្នើសុំបើកគណនីប្រាក់បញ្ញើសម្រាប់មូលនិធិសម្រាប់ការរុះរើការដ្ឋាន និងស្តារបរិស្ថានឡើងវិញ សម្រាប់ភាគហ៊ុនរបស់រដ្ឋ ៥% និង សម្រាប់សួយសារ និងចំណែកប្រេងរបស់រដ្ឋ នៃអាជីវកម្មប្រេងកាត Block A ដោយមានការចូលរួមពីឯកឧត្តម វង្ស ប៊ុនឥន្ទ្រាវុធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានរតនាគារជាតិ នៃកសហវ , ឯកឧត្តម ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពល និងឯកឧត្តមអគ្គនាយកកិច្ចការទូទៅនៃក្រសួងរ៉ែ និងថាមពល និងសហការី។