Comment are off
កិច្ចប្រជុំពិនិត្យ ពិភាក្សាការរៀបចំកិច្ចព្រមព្រៀងភាគហ៊ុនរដ្ឋ រវាងក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍ឌីជីថល ( Digital TV Platform)
នាព្រឹកថ្ងៃអង្គារ ១៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ឯកឧត្ដម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ និងក្រុមការងារអន្តរក្រសួង បានចូលរួមកិច្ចប្រជុំអនឡាញ (Online) ដើម្បីពិនិត្យ ពិភាក្សាការរៀបចំកិច្ចព្រមព្រៀងភាគហ៊ុនរដ្ឋ រវាងក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍ឌីជីថល ( Digital TV Platform) តាមរយៈកម្មវិធី (Zoom)។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។