Comment are off
កិច្ចប្រជុំពិភាក្សាលម្អិតលើការងារបច្ចេកវិទ្យាព័ត៌មាននិងឌីជិថល
នារសៀលថ្ងៃ ព្រហស្បតិ៍ ១២ កើត ខែផល្គុន ឆ្នាំ ថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២៤ នៅសាលប្រជុំរបស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ឯកឧត្ដម ហ៊ាន ប៊ុនណិត អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ អមដោយមន្ត្រីជំនាញ បានដឹកនាំកិច្ចប្រជុំពិភាក្សាលម្អិតលើការងារបច្ចេកវិទ្យាព័ត៌មាននិងឌីជិថល ជាមួយតំណាង ក្រុមការងារបច្ចេកវិទ្យា នៃក្រុមប្រឹក្សាបច្ចេកវិទ្យាព័ត៌មានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.ប.ព)។