Comment are off
កិច្ចប្រជុំគណៈកម្មាធិការសម្រាប់គ្រប់គ្រងកិច្ចសន្យាគម្រោងសេវាសន្តិសុខអាកាសចរស៊ីវិល
នារសៀលថ្ងៃសុក្រ ៩ រោច ខែ ពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២៤ នៅសាលប្រជុំរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ឯកឧត្តម ហ៊ាន ប៊ុនណិត អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្រាប់គ្រប់គ្រងកិច្ចសន្យាគម្រោងសេវាសន្តិសុខអាកាសចរស៊ីវិល ដឹកនាំដោយឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។