Comment are off
កិច្ចប្រជុំពិនិត្យពិភាក្សាលើជំពូកទី១០ (ស្តីពីទោសប្បញ្ញាត្តិ) នៃសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ(បន្ត)
នារសៀលថ្ងៃចន្ទ ១ រោច ខែមិសសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នៅសាលប្រជុំរបស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ បានបន្តចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សាលើជំពូកទី១០ (ស្តីពីទោសប្បញ្ញាត្តិ) នៃសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ដឹកនាំដោយឯកឧត្ដម សួង ម៉េងគា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមកម្មវិធីអនឡាញ (Zoom)។