កិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួង សេដ្ឋកិច្ចនិងហិរញវត្ថុ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍តាមដាន និងងវាយតម្លៃប្រចាំឆ្នាំ២០២៤ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤
![](https://gdsnr.mef.gov.kh/contents/uploads/2025/02/photo_2025-02-04_10-05-23-1024x576.jpg)
![](https://gdsnr.mef.gov.kh/contents/uploads/2025/02/photo_2025-02-04_10-05-33-1024x538.jpg)
![](https://gdsnr.mef.gov.kh/contents/uploads/2025/02/photo_2025-02-04_10-05-39-1024x552.jpg)
![](https://gdsnr.mef.gov.kh/contents/uploads/2025/02/photo_2025-02-04_10-05-38-1024x497.jpg)
![](https://gdsnr.mef.gov.kh/contents/uploads/2025/02/photo_2025-02-04_10-05-37-2-1024x457.jpg)
![](https://gdsnr.mef.gov.kh/contents/uploads/2025/02/photo_2025-02-04_10-05-37-1024x457.jpg)
![](https://gdsnr.mef.gov.kh/contents/uploads/2025/02/photo_2025-02-04_10-05-35-1024x510.jpg)
![](https://gdsnr.mef.gov.kh/contents/uploads/2025/02/photo_2025-02-04_10-05-34-1024x457.jpg)
នាព្រឹកថ្ងៃ អង្គារ ៧ កើត ខែ មាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ៤ ខែ កុម្ភៈ គ.ស. ២០២៥ នៅសាលប្រជុំរបស់អគ្គនាយកដ្ឋាន ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ អមដោយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួង សេដ្ឋកិច្ចនិងហិរញវត្ថុ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍តាមដាន និងងវាយតម្លៃប្រចាំឆ្នាំ២០២៤ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ តាមប្រព័ន្ធវីដេអូអនឡាញ (Zoom)។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.)។