សិក្ខាសាលាស្តីពីការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គាំទ្រវិស័យយុត្តិធម៌ និងកម្មវិធីកែទម្រង់ប្រព័ន្ធយុត្តិធម៌
នាព្រឹកថ្ងៃ ព្រហស្បតិ៍ ១៣ រោច ខែ កត្តិក ឆ្នាំ រោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នៅសណ្ឋាគារសុខា ឯកឧត្ដម សៀក សុភ័គ អគ្គនាយករងនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និងក្រុមការងារ បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពីការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គាំទ្រវិស័យយុត្តិធម៌ និងកម្មវិធីកែទម្រង់ប្រព័ន្ធយុត្តិធម៌ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលានេះរបស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) ។ សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនៃអង្គភាពអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងវិស័យយុត្តិធម៌ មានជាអាទិ៍ ក្រសួងយុត្តិធម៌, តុលាការកំពូល, អគ្គលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, សាលាឧទ្ធរណ៍តំបន់ទាំង៤, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌, សាលាដំបូងរាជធានី-ខេត្តទាំង២៥ និងអង្គភាពស្នូលក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមានការចូលរួមពីតំណាងការដ្ឋាននៃការកែទម្រង់វិស័យផ្សេងទៀតផងដែរ។