Comment are off
កិច្ចចូលរួមពិនិត្យឯកសារកិច្ចព្រមព្រៀងប្រេងកាតមានលក្ខខណ្ឌតំបន់ត្រួតស៊ីគ្នា
នាព្រឹកថ្ងៃ ពុធ ១៣ កើត ខែ កត្តិក ឆ្នាំ រោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នៅក្រសួងរ៉ែ និងថាមពល ឯកឧត្ដម នេត មុនី្ន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បានដឹកនាំក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចូលរួមពិនិត្យឯកសារ និងគ្រីសហ្វេឯកសារកិច្ចព្រមព្រៀងប្រេងកាតមានលក្ខខណ្ឌតំបន់ត្រួតស៊ីគ្នា គោរពជូន ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះហត្ថលេខា ជាមួយក្រុមហ៊ុនតូតាល និង រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។