Comment are off
កិច្ចប្រជុំពិភាក្សាស្តីពីវឌ្ឍនភាព និងបញ្ហាប្រឈម ដែលនៅសេសសល់ ឬអាចកើតមានឡើងថ្មីចំពោះអាជីវកម្មថ្មអារមួយតំណាងសមាគមថ្មក្រនីតកម្ពុជា និងក្រុមហ៊ុនធ្វើអាជីកម្មថ្មអារ
នាព្រឹកថ្ងៃអង្គារ ១ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០២៤ នៅសាលប្រជុំអាគារ ឃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្ដម នេត មុនី្ន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ អមដោយ ឯកឧត្ដម ហ៊ាន ប៊ុនណិត អគ្គនាយករង និងក្រុមការងារ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីវឌ្ឍនភាព និងបញ្ហាប្រឈមដែលនៅសេសសល់ ឬដែលអាចកើតមានឡើងថ្មី ចំពោះអាជីវកម្មថ្មអារជាមួយតំណាងសមាគមថ្មក្រនីតកម្ពុជា និងក្រុមហ៊ុនធ្វើអាជីកម្មថ្មអារ ដែលដឹកនាំដោយ ឯកឧត្តម សួង ម៉េងគា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ ក្នុងកិច្ចប្រជុំនេះមានអ្នកចូលរួមប្រមាណ ១០០ នាក់ ដោយមានតំណាងពីសមាគមនថ្មក្រនីតកម្ពុជា និងក្រុមហ៊ុនធ្វើអាជីកម្មថ្មអារ។