សិក្ខាសាលាពិគ្រោះយោបល់ លើសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងសហគ្រាសសាធារណៈ និងភាគហ៊ុនរបស់រដ្ឋ
នាព្រឹកថ្ងៃ អង្គារ ១៥ កើត ខែ កត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២៣ នៅឯសណ្ឋាគារអេមព្រីសអង្គរ រីសត និងស៉្បា ខេត្តសៀមរាប ឯកឧត្ដម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និងថ្នាក់ដឹកនាំ អមដោយក្រុមការងារបច្ចេកទេសរៀបចំសិក្ខាសលា បានអញ្ជើញចូលរួមជាគណៈអធិបតីថ្លែងសុន្ទរកថាបើកកម្មវិធី «សិក្ខាសាលាពិគ្រោះយោបល់ លើសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងសហគ្រាសសាធារណៈ និងភាគហ៊ុនរបស់រដ្ឋ» ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត អៀង ស៊ុនលី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រហសហគ្រាសសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបានចូលរួមសម្របសម្រួលក្នុងវេទិកាសំណួរ-ចម្លើយ និងកម្មវិធីបិទសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងសហគ្រាសសាធារណៈ និងភាគហ៊ុនរបស់រដ្ឋ។ សិក្ខាសាលាពិគ្រោះយោបល់នេះមាន សិក្ខាកាមចំនួន ១៥០ នាក់ ដោយមានការចូលរួមពីតំណាង សហគ្រាសសាធារណៈ និងភាគហ៊ុនរបស់រដ្ឋពាក់ព័ន្ធ ក្នុងគោលបំណងពិគ្រោះយោបល់ និងប្រមូលធាតុចូលបន្ថែម ដើម្បីពិនិត្យកែសម្រួលសេចក្ដីព្រាងច្បាប់ឱ្យបានគ្រប់ជ្រុងជ្រោយ ស័ក្តិសិទ្ធភាព តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពខ្ពស់។
_cuva