សិក្ខាសាលាផ្សព្វផ្សាយស្ដីពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់អេឡិចត្រូនិក (e-payment) សម្រាប់ការប្រមូលចំណូលមិនមែនសារពើពន្ធ ជំហានទី៣
នាព្រឹកថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្ដមនេត មុន្នី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និងជាអនុប្រធានក្រុមការងារ កមព បានចូលរួមសិក្ខាសាលាអនឡាញ (តាមរយៈកម្មវិធីZoom) ស្ដីពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់អេឡិចត្រូនិក (e-Payment) សម្រាប់ការប្រមូលចំណូលមិនមែនសារពើពន្ធ ជំហានទី៣ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត វង់ សណ្ដាប់ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ក្រោមឱវាទនៃអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ,តំណាងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួង ស្ថាប័នទាំង១០ មានដូចជា៖ ១.ក្រសួងព្រះបរមរាជវាំង, ២.រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល, ៣.ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ៤.ក្រសួងការពារជាតិ, ៤.ក្រសួងមហាផ្ទៃ, ៦.ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ៧.ក្រសួងព័ត៌មាន, ៨.ក្រសួងសុខាភិបាល, ៩.ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ១០.ក្រសួងយុត្តិធម៌ (ផ្នែកយុត្តិធម៌, តុលាការកំពូល, សាលាឧទ្ធរណ៍ និងសាលាដំបូងរាជធានី ខេត្ត), ធនាគារជាតិនៃកម្ពុជា, តំណាងធនាគារពាណិជ្ជដៃគូរ និងមន្ទីរជំនាញរាជធានី ខេត្តក្រោមឱវាទនៃក្រសួង ស្ថាប័នទាំង ១០ ដែលសរុបសិក្ខាកាមចូលរួមប្រមាណ ៤០០ នាក់ ។