សិក្ខាសាលាស្ដីពីការត្រួតពិនិត្យវឌ្ឍនភាពការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងទិន្នន័យបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS)
នាព្រឹក ថ្ងៃចន្ទ ៤កើត ខែកត្កិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ឯកឧត្ដម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បានអញ្ជើញជាគណៈអធិបតីភាព ចូលរួមបើកសិក្ខាសាលាស្ដីពីការត្រួតពិនិត្យវឌ្ឍនភាពការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងទិន្នន័យបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS) សម្រាប់ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលរាជធានី ខេត្ត និងនីតិបុគ្គលសាធារណៈ និងការបើកវគ្គបណ្ដុះបណ្ដាលលម្អិតអំពីប្រព័ន្ធ (SARMIS) ជូនក្រសួង ស្ថាប័ន និងអង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក និងនីតិបុគ្គលសាធារណៈ តាមរយៈកម្មវិធីអនឡាញ (ZOOM) ដែលបានសហការរៀបចំឡើងដោយអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និងអគ្គលេខាធិការដ្ឋាននៃ គណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ អង្គសិក្ខាសាលានេះ មានសិក្ខាកាមចូលរួមចំនួន ៦៧៥ នាក់ ។