Comment are off
កិច្ចប្រជុំ ដើម្បីពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីលទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងការប៉ាន់ស្មានលទ្ធផលនៃការអនុវត្តថវិកាឆ្នាំ២០២១
នាព្រឹកថ្ងៃចន្ទ ១១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ អមដោយថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងមន្ត្រីជំនាញ បានចូលរួមកិច្ចប្រជុំតាមអនឡាញ (Zoom) លើសេចក្ដីព្រាងរបាយការណ៍ស្ដីពីលទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងការប៉ាន់ស្មានលទ្ធផលនៃការអនុវត្តថវិកាឆ្នាំ២០២១ ដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងអគ្គនាយកដ្ឋានពាក់ព័ន្ធ ក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។