Comment are off
កិច្ចប្រជុំពិភាក្សាស្តីពីបច្ចុប្បន្នភាពគម្រោងប្រេងកាត Block A នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃសុក្រ ២កើត ខែបឋមាសាធ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ (អ.ទ.ច) បានដឹកនាំក្រុមការងារ (អ.ទ.ច) ចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីបច្ចុប្បន្នភាពគម្រោងប្រេងកាត Block A។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ម៉េង សក្តិធារា រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល និង ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានប្រេងកាត និងសហការី។