Comment are off
កិច្ចប្រជុំពិភាក្សាផ្ទៀងផ្ទាត់ព័ត៌មានសម្រាប់រៀបចំឯកសារគោល (Blueprint) ស្ដីពីការកែទម្រង់ប្រព័ន្ធចំណូលមិនមែនសារពើពន្ធ
នារព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បានដឹកនាំកិច្ចប្រជុំពិភាក្សាផ្ទៀងផ្ទាត់ព័ត៌មានសម្រាប់រៀបចំឯកសារគោល (Blueprint) ស្ដីពីការកែទម្រង់ប្រព័ន្ធចំណូលមិនមែនសារពើពន្ធ។ កិច្ចប្រជុំនេះមានការចូលរួមពីក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និងក្រុមការងារ World Bank ក្នុងការប្រមូលព័ត៌មានពាក់ព័ន្ធការអនុវត្តការប្រមូលចំណូលមិនមែនសារពើពន្ធ និងត្រូវការសួរបញ្ជាក់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ និងសុក្រិត ដើម្បីឆ្ពោះទៅការរៀបចំឯកសារគោលនេះឱ្យមានគុណភាព និងប្រសិទ្ធភាពខ្ពស់។