Comment are off
កិច្ចប្រជុំស្តីពីពិភាក្សាអំពីលទ្ធភាពនៃភាពជាដៃគូរវាងឯកជន និងសាធារណៈ សម្រាប់ការសាងសង់អគារនៅលើដីរដ្ឋ
នាព្រឹកថ្ងៃសុក្រ ៨កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ មានកិច្ចប្រជុំស្តីពីពិភាក្សាអំពីលទ្ធភាពនៃភាពជាដៃគូរវាងឯកជន និងសាធារណៈ សម្រាប់ការសាងសង់អគារនៅលើដីរដ្ឋ ជាមួយភ្នាក់ងារនគររូបនីយកម្មជប៉ុន ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និងសហការី និងមានការចូលរួមពីតំណាងអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា។