Comment are off
កិច្ចប្រជុំតាមកម្មវិធីអនឡាញ (Zoom) ដើម្បីពិនិត្យពិភាក្សាអំពីការរៀបចំនីតិវិធីនៃការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS) នៅសាលារាជធានីភ្នំពេញ
នារសៀលថ្ងៃសុក្រ ១កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និងជាអនុប្រធានក្រុមការងារបច្ចេកទេសរៀបចំប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ អមដោយមន្ត្រីជំនាញ បានចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សាអំពីការរៀបចំនីតិវិធីនៃការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS) នៅសាលារាជធានីភ្នំពេញ ដែលដឹកនាំដោយ ឯកឧត្តម វង្ស ប៊ុនឥន្ទ្រាវុធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានរតនាគារជាតិ ដោយមានការចូលរួមពីអគ្គនាយកដ្ឋានពាក់ព័ន្ធនៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង តំណាងសាលារាជធានីភ្នំពេញ។