ពិធីអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ ងួន សុខា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃអាទិត្យ ៩រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២០, ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គនាយកដ្ឋាន និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ ងួន សុខា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានទទួលអនិច្ចកម្មកាលពីថ្ងៃទី១០ ខែ តុលា ឆ្នាំ ២០២០ កន្លងទៅនេះ ក្នុងជន្មាយុ ៥៩ ឆ្នាំ ដោយរោគាពាធ។ ក្នុងពេលវេលាដ៏សោកសៅ និងសោកស្តាយបំផុតនេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានសម្ដែងនូវក្ដីអាឡោះអាល័យ និងចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់សមាជិកគ្រួសារមួយរូបដែលត្រូវជាឧត្តមភរិយា អ្នកម្តាយដ៏ល្អ និងបងស្រីជាទីគោរពស្រឡាញ់ និងប្រកបដោយកតញ្ញូតាធម៌ ព្រហ្មវិហារធម៌ ដ៏ប្រពៃថ្លៃថ្លា និងសូមបួងសួងឱ្យដួងវិញ្ញាណក្ខន្ធលោកជំទាវបានអញ្ជើញទៅកាន់សុគតិភពក្នុងឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។