កិច្ចប្រជុំជាមួយគណៈកម្មការជំនាញរដ្ឋសភា នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០
នាព្រឹកថ្ងៃអង្គារ ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅសាលសន្និសីទបាយ័ននៃវិមានរដ្ឋសភា ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និងមន្រ្តីជំនាញ បានចូលរួមអម ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងកិច្ចប្រជុំជាមួយគណៈកម្មការទី២នៃរដ្ឋសភា ដើម្បីពិនិត្យ និងពិភាក្សា លើសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង, ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ និង លិខិតបទដ្ឋានគតិយុត្តផ្សេងៗទៀត មុនដាក់ជូនកិច្ចប្រជុំពេញអង្គរដ្ឋសភាពិនិត្យ និងសម្រេច។ គូសបញ្ជាក់ដែរថា ច្បាប់នេះនឹងក្លាយជាលិខិតបទដ្ឋានច្បាប់គោលថ្មីមួយទៀតដើម្បីធានាពង្រឹងការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព ស័ក្តសិទ្ធិភាព តម្លាភាព គណនយ្យភាព និងសង្គតិភាពជាមួយលិខិតបទដ្ឋានច្បាប់ផ្សេងៗដែលនៅជាធរមាន។